អគ្គិភ័យឆេះឃ្លាំងស្តុបគ្រឿងអគ្គិសនី កាលពីយប់មិញ ខូចខាតសម្ភារ:ស្រុងគ្មានសល់ឡើយ

0
7

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ វេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺ មានករណីគ្រោះអគ្គិភ័យមួយកើតឡើង ស្ថិតនៅចំណុចឃ្លាំងលេខ២២៩ ផ្លូវបេតុង ក្រុមទី៣ ភូមិអូរបែលកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងបំផ្លាញសម្ភារៈអស់ទាំងស្រុងផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ឃ្លាំងស្តុបគ្រឿងអគ្គិសនីមានឈ្មោះ លី ប៉ាវ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាម្ចាស់ឃ្លាំង មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារឆ្លងចរន្តអគ្គិសនី។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ ថ្មបេតុងប្រក់សង័្កសី ដែលមានទំហំ ១០ម៉ែត្រ គុណ ១២ម៉ែត្រ ឆេះគ្រឿងអគ្គិសនីក្នុងឃ្លាំងអស់ទាំងស្រុង ទំហំ ១០ម៉ែត្រ x ១២ម៉ែត្រ នឹងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន ១៥រឿង ប្រើប្រាស់ទឹកអស់ ៣០ឡាន ស្មើ ១២០ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើ ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ០៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here