ប្រយ័ត្ន! សូមកុំបើកឯកសារប្រភេទ .DOCX ដែលទទួលពីប្រភព មិនច្បាស់លាស់

0
8

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រុមហ៊ុន Microsoft បានផ្សព្វផ្សាយព្រមាន អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ន ជាមួយនឹងការវាយប្រហារ តាមរយៈឯកសារប្រភេទ .DOCX ដែលអាចឱ្យជនខិលខូច ជ្រៀតចូលទៅក្នុងកុំព្យូទ័រ របស់អ្នកប្រើប្រាស់បានពីចម្ងាយ។

ភាពចន្លោះប្រហោងនេះ មានលេខសម្គាល់ CVE-2021-40444 ហើយត្រូវបានរកឃើញថា មានភាពប៉ះពាល់ទៅលើកំព្យូទ័រ ដែលមានប្រព័ន្ធប្រតិបត្តិការ Windows Servers ចាប់ពីជំនាន់ឆ្នាំ 2008 និង Windows 7 ដល់ Windows 10។

ជាមួយនឹងការវាយប្រហារនេះ ជនខិលខូចបានផ្ញើឯកសារប្រភេទ .DOCX ទៅឱ្យអ្នកប្រើប្រាស់។ នៅពេលដែលជនរងគ្រោះ បើកឯកសារនេះ វានឹងបើកគេហទំព័រ របស់ពួកគេតាមរយៈកម្មវិធី Internet Explorer និងចាប់ផ្ដើមទាញយកកម្មវិធី ដែលមានមេរោគដោយស្វ័យប្រវត្តិ។

បច្ចុប្បន្នក្រុមហ៊ុន Microsoft ពុំទាន់បានធ្វើ ការកែសម្រួលកម្មវិធីទាក់ទង ទៅនឹងភាពចន្លោះប្រហោងនេះទេ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា អ្នកប្រើប្រាស់អាចបិទការប្រើកម្មវិធី ActiveX ដើម្បីបញ្ឈប់ការទាញយកកម្មវិធី ឬប្រើកម្មវិធី Microsoft Defender Antivirus ឬ Microsoft Defender for Endpoint ដើម្បីការពារកុំព្យូទ័រពី កម្មវិធីមេរោគនេះបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here