ឃាត់ខ្លួនជនជាតិចិន៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅព្រះសីហនុ

0
23

ភ្នំពេញ៖ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំសម្របសម្រួលដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះមានជនសង្ស័យជាជនជាតិចិនសរុបចំនួន៦នាក់ ស្រីចំនួន១នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅចំណុចសង្កាត់២ និងសង្កាត់៤ ក្រុង-ខេត្ដព្រះសីហនុ។

ជនសង្ស័យដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានមានអត្ដសញ្ញាណដូចខាងក្រោម៖

១-ឈ្មោះ YANG KUN ភេទប្រុស អាយុ៣១ឆ្នាំ

២-ឈ្មោះ CHEN YONG ភេទប្រុស អាយុ៣៥ឆ្នាំ

៣-ឈ្មោះ ZHOU HONG ភេទស្រី អាយុ៣៤ឆ្នាំ

៤-ឈ្មោះ FANZHANG WEI ភេទប្រុស អាយុ២៩ឆ្នាំ

៥-ឈ្មោះ HONG JIN HONG ភេទប្រុស អាយុ៤៩ឆ្នាំ

៦-ឈ្មោះ CHAO FENG ភេទប្រុស អាយុ៣២ឆ្នាំ

សម្ភារៈវត្ថុតាងដកហូតបានរួមមាន៖ ១-ថ្នាំញៀន កេតាមីន ទំងន់ ៣៩២,៩៦ ក្រាម, ២-ថ្នាំញៀន Ice ទំងន់ ៤៦៨,៦៥ ក្រាម, ៣-ថ្នាំញៀន WY ២៨៧គ្រាប់, ៤-កញ្ឆាក្រៀម ចំនួន២កញ្ចប់តូច, ៥-ថ្នាំដបពណ៌មាសចំនួន២ដប, ៦-ជញ្ជីងថ្លឹងថ្នាំ ចំនួន១គ្រឿង, ៧-រថយន្ត ចំនួន២គ្រឿង, ៨-ទូរស័ព្ទ ចំនួន១០គ្រឿង។

បច្ចុប្បន្នជនសង្ស័យមានអត្ដសញ្ញាណខាងលើ កម្លាំងជំនាញបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្ដសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here