ភ្នំពេញ÷ ខណ:មានករណីពុលស្រាស នៅខេត្តកំពង់ឆ្នាំងបណ្ដាលឲ្យមនុស្សមួយចំនួនចូលសង្គ្រោះនៅមន្ទីពេទ្យ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបាន អំពាវនាវដល់ពលរដ្ឋពិសារស្រាសដែលរៀបចំគ្មានបច្ចេកទេសត្រឹមត្រូវ ដេីម្បីចៀសផុតពីការពុល ដែលធ្វេីឲ្យបាត់បង់ជីវិត។
លោកស្រី ឱ វណ្ណឌីន បានប្រាប់តាមរយ:តេឡេក្រាមនាថ្ងៃទី២៧ វិច្ឆិកានេះ ឲ្យដឹងថា គិតត្រឹមម៉ោង១៨:០០នាទីនៃថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងមានអ្នកមានអាការ:ពុល ១១ នាក់ (ស្រី ១នាក់) និង នៅមណ្ឌលសុខភាពអភិវឌ្ឍន៌ មានបុរសចំនួន២២នាក់ កំពុង់សង្រ្គោះបឋម។
លោកស្រីបន្ថែមថា មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងបញ្ជូនអ្នកមានអាការ:ពុលធ្ងន់ចំនួន ៤នាក់ ទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញផងដែរ៕