ជូនដំណឹង! បរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាកន្លែងធ្វើតេស្តអ្នកពាក់ព័ន្ធនឹងភរិយាអគ្គនាយកពន្ធនាគារ

0
10

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានកំណត់យកបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្រាប់ធ្វេីតេស្ត​ ដល់សិស្សានុសិស្ស​ និងលោកគ្រូអ្នកគ្រូ​ ដែលពាក់ព័ន្ធនឹងករណីស្ត្រីភរិយារបស់់លោក ឆែម សាវិធ អគ្គនាយកពន្ធនាគារ​ ដែលរកឃេីញវិជ្ជមានវីរុសកូវីដ-១៩​។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី២៩ ខែ វិច្ឆិកា នេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ” ទីតាំងមួយទៀតត្រូវបានកំណត់រៀបចំសម្រាប់ធ្វេីតេស្ត​ ដល់សិស្សានុសិស្ស​ និងលោកគ្រូអ្នកគ្រូ​ ដែលពាក់ព័ន្ធនឹងករណីស្ត្រីភរិយាឯកឧត្តមអគ្គនាយកពន្ធនាគារ​ ដែលរកឃេីញ​ វិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ នៅថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ គឺនៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ដូច្នេះ​ សូមអញ្ជេីញសិស្សានុសិស្ស​ និងលោកគ្រូអ្នកគ្រូ​ ដែលពាក់ព័ន្ធករណីខាងលេី​ ទៅធ្វេីតេស្តឲ្យបានគ្រប់ៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here