មេប៉េអឹមស្រុកសេសាន ត្រូវបញ្ឈរជើង ក្រោយវាយបុរសម្នាក់ រហូតខ្វាក់ភ្នែក

0
9

ភ្នំពេញ៖ នាយកឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរភូមិន្ទ បានសម្រេចព្យួរមុខតំណែង លោកវរសេនីយ៍ត្រី សុខ រិទ្ធី អត្តលេខ ០៣៣៣៣០ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីទុកជូនសមត្ថកិច្ច តុលាការចាត់ការតាមនីតិវីធី ក្រោយវាយពលរដ្ឋរហូតពិការភ្នែក ។

នេះបើយោងតាមសេចក្តីសម្រេច របស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោពលខេមភូមិន្ទ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលទើបទទួលបាន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។

សូមរំលឹកថា លោក សុខ រិទ្ធី បានប្រើអំពើហិង្សាលើបុរសម្នាក់ រហូតពិការភ្នែក នាពេលថ្មីៗនេះ នៅចំណុចសួនច្បារក្រុងស្ទឹងត្រែង ក្រោយកើតជម្លោះជាមួយគ្នា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here