និយ័តករទូរគមនាគមន៍កម្ពុជា ឲ្យក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័តទាំងអស់ ដំណើរការលេខកូដ USSD *1200# ដើម្បីផ្តាច់គម្រោងនានា

0
7

ភ្នំពេញ÷ និយ័តករទូរគមនាគមន៍កម្ពុជា បានណែនាំក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័តទាំងអស់នៅកម្ពុជា ឱ្យដំណើរការជាផ្លូវការ លេខកូដ USSD *1200# ដើម្បីផ្តាច់គម្រោងនានា ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០      នេះតទៅ។

យោងតាមសេចក្តីជូនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះតទៅ គ្រប់ក្រុមហ៊ុនទាំងអស់ត្រូវធ្វើការដាក់ឱ្យដំណើរការប្រើប្រាស់លេខកូដ USSD *1200#      ជាផ្លូវការ តាមគោលការណ៍ណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ។ ទន្ទឹមនឹងនេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានសហការជាមួយនិយ័តករទូរគមនា គមន៍កម្ពុជា រៀបចំវីដេអូអប់រំខ្លីមួយស្តីពីការប្រើប្រាស់លេខកូដ USSD *1200# នេះរួចរាល់ហើយដែរ ។

ក្នុងសេចក្ដីជូនដំណឹងដដែលបន្ថែមថា ក្រុមហ៊ុនត្រូវត្រៀមលក្ខណៈបច្ចេកទេសដំណើរការ ការប្រើប្រាស់លេខកូដ USSD *1200# លើប្រព័ន្ធរបស់ខ្លួន និងត្រូវធ្វើការផ្សព្វផ្សាយបន្តជូនដល់អ្នកប្រើប្រាស់ឱ្យបានទូលំទូលាយ តាមរយៈគេហទំព័របណ្តាញ ទំនាក់ទំនងសង្គម និងសេវាបម្រើអតិថិជន (Call Center)របស់ក្រុមហ៊ុន ដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែយល់ច្បាស់ពីការ ប្រើប្រាស់លេខកូដនេះ។

ក្រោយពីដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ប្រតិបត្តិករទាំងអស់ត្រូវទទួលខុសត្រូវ ដូចជា បញ្ហាបច្ចេកទេសរអាក់រអួលលើការប្រើប្រាស់លេខកូដ USSD *1200# និង រាល់សកម្មភាពអសកម្មដែលអាចប៉ះពាល់ ដល់អ្នកប្រើប្រាស់ នាំឱ្យខុសពីគោលបំណង និងការណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជា និងតារាងសេវាកម្ម (Digital & Mobile Services)៕

LEAVE A REPLY

Please enter your comment!
Please enter your name here