បង្ក្រាបករណីជួញដូរ គ្រឿងញៀនបានជាង ២គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ ៣នាក់

0
14

ភ្នំពេញ៖ កម្លាំង ជំនាញ ការិយាល័យ ( ក ១០) នៃ មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន បានបើប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀន បានជាង ២គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅគោលដៅចំនួន ៣ផ្សេងគ្នា។

ដោយអនុវត្ត តាម បញ្ជា នាយ ឧត្ដម សេនិយ៍ សន្តិ បណ្ឌិត នេ ត សា វឿ ន អគ្គស្នងការ នគរបាល ជាតិ និង នាយ ឧត្ដម សេនិយ៍ ម៉ក់ ជី តូ អគ្គស្នងការ រង ទទួល ផែន ប្រឆាំង បទល្មើស គ្រឿងញៀន ក្រោម ការ បញ្ជា ដឹកនាំ ផ្ទាល់ របស់ ឧត្ដមសេនីយ៍ឯក ឡឹ ក វណ្ណៈ នាយក មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន កម្លាំង ជំនាញ ការិយាល័យ ( ក ១០) នៃ មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន ដឹកនាំ ដោយ លោក នាយករង សារី បុត្រ សត្យា , លោក នាយករង យឹ ម សែន ឧត្តម , លោក នាយករង ញ៉ុ ង រស់ ប្រាថ្នា . ស្នងការដ្ឋាន នគរបាល ខេ ត្ត បន្ទាយ មាន ជ័យ និង មានការ សម្របសម្រួល លោក អ៊ុ សុ ភក្តិ ព្រះរាជអាជ្ញា រង រាជធានី ភ្នំពេញ ឯកឧត្តម មាស ច ន្ទ័ ពិ ដ្ឋ ព្រះរាជអាជ្ញា ខេត្តបន្ទាយមានជ័យ ចុះ ប ង្រា ប ៣ គោលដៅ ផ្សេង គ្នា៖

– គោលដៅ ទី ១ ៖ ថ្ងៃ ទី ៥ ខែមករា ឆ្នាំ ២០២១ វេលា ម៉ោង ២២:៣០ នាទី ស្ថិត នៅ ចំណុច ស្ថានីយ៍ ប្រេងឥន្ធន : កាល់ តិច បូកគោ ក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។

– គោលដៅ ទី ២: ថ្ងៃ ទី ៧ មក រា ឆ្នាំ ២០២១ វេលា ម៉ោង ០០ និង ០៥ នាទី ស្ថិត នៅ ចំណុច មុខ ភោជនីយដ្ឋាន ម្លប់ ប្ញ ស្សី ផ្លូវជាតិ លេខ ៥ សង្កាត់ ប៉ា លេ លី យ្យ ក្រុង ប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ។

– គោលដៅ ទី ៣ ៖ ថ្ងៃ ទី ៧ ខែមករា ឆ្នាំ ២០២១ វេលា ម៉ោង ០៣ និង ១០ នាទី ស្ថិត នៅ ចំណុច បន្ទប់ ជួល លេខ E៤៣ ជាន់ ទី ៤ ផ្លូវ បេតុង ភូមិ សាមគ្គី មាន ជ័យ សង្កាត់ ប៉ោយ ប៉ែ ត ក្រុង ប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ។

ក្នុង ប្រតិបត្តិការ ខាងលើ កម្លាំង បាន ឃាត់ខ្លួន ជនសង្ស័យ ៣ នាក់ : ១- ឈ្មោះ មាស ធីតា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ។ ២- ឈ្មោះ ស្រេង ឡុ ង ហេង ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ និង ៣- ឈ្មោះ សេង ប៊ុ ន ហៃ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ។

វត្ថ តាង ចាប់ យក បាន មាន ៖ – មេ តំ ហ្វេ តា មីន (ICE) ទម្ងន់ ២.៤៦ ក្រាម។ – កេ តា មីន (KETAMINE) ទឹក និង ម្សៅ ទម្ងន់ ១៩១៦.៦១ ក្រាម ។ – អ៊ិ ច ស្តា ស៊ី (MDMA) ទម្ងន់ ១៧៩.៣៣ ក្រាម និង – នី មេតា ហ្សេ ប៉ា ម ទម្ងន់ ២.៨៨ ក្រាម។ សរុប សារធាតុ ញៀន ២១០១.២៨ ក្រាម ស្មើ ២ គីឡូ និង ១០១.២៨ ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុ តាង ចាប់ យក ខាងលើ សមត្ថកិច្ច ជំនាញ យើង បាន កសាង សំណុំ រឿង បញ្ជូន ទៅ សាលាដំបូង រាជធានី ភ្នំពេញ បន្ត តាម នីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here