រាជរដ្ឋាភិបាល សម្រេចកាត់យកផ្ទៃដីបឹងតាមោក២០ហិកតាបន្ថែមទៀត មកទុកជាសម្បត្តិរដ្ឋវិញ

0
7

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៣ មករា បានសម្រេចនិរាករណ៍អនុក្រឹត្យលេខ២១៩ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ដែលជាអនុក្រឹត្យស្តីពីការសម្រេចកាត់ផ្ទៃដីបឹងតាមោក ២០ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ទៅជាកម្មសិទ្ធិជូនលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់យកដីបឹងតាមោកចំនួន ២០ហិកតា ពីលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ត្រឡប់មកទុកជាសម្បត្តិរដ្ឋវិញ។
សូមរំលឹកថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាល ក៏បានសម្រេចកាត់យកដីបឹងតាមោកប្រមាណ ៣០ហិកតាមករក្សាទុកវិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here