គ្រូ Juventus ក្លិបចាត់វិធានការតឹងតែងជាងគេ​ ក្រោយកីឡាករ​ឆ្លងវីរុសកូរ៉ូណា

0
67

បើ​តាម​ការ​ទម្លាយ​របស់​មិត្ត​ជិតស្និទ្ធ​របស់​លោក​នៅ​កាសែត​អ៊ីតាលី​បាន​ឲ្យ​ដឹង​ថា លោក​ Sarri មិន​បាន​ត្រលប់​ទៅ​ផ្ទះ​របស់​លោក​ ដែល​នៅ​ក្នុង​សង្កាត់ Figline នៃ​ទីក្រុង Florence ទេ ប៉ុន្តែ​លោក​ស្នាក់​នៅ​ទីក្រុង Turin ដែល​ជា​មូលដ្ឋាន​របស់​ក្លឹប Juventus ខណៈ​កីឡាករ​ផ្សេង​ៗ​ទៀត ទៅ​ស្រុក​កំណើត​របស់​គេ​។ ការដាក់លោកនៅដាច់ដោយឡែកនេះដោយសារតែបញ្ហាជំងឺកូវីដ ១៩ ។​

លក្ខណ្ឌ​នេះ ក្រោយ​ពី​កីឡាករ​ Juventus ២រូប​បាន​ឆ្លង​ជំងឺ​កូវីដ ១៩ បុគ្គលិក​ក្លឹប ក៏​ដូច​ជា​កីឡាករ​សរុប​ ១២១ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដោយឡែក ប៉ុន្តែ​លោក Maurizio Sarri ត្រូវ​បាន​ក្លឹប​តាម​ដាន​ជាប់​ជាង​គេ ក៏​ព្រោះ​តែ​លោក​ជា​អ្នក​ជក់​បារី ហើយ​ធ្លាប់​មាន​បញ្ហា​រលាក​សួត៕​

 

LEAVE A REPLY

Please enter your comment!
Please enter your name here