ក្រុងបាត់ដំបង ត្រូវបានទទួលស្គាល់ ថាជាទីក្រុងគំរូទាក់ទង នឹងការគ្រប់គ្រងសំណល់

0
7

ភ្នំពេញ៖ អង្គការ UNDP Cambodia បានឲ្យដឹងថា ក្រុងបាត់ដំបង ត្រូវបានទទួលស្គាល់ថាជាទីក្រុងគំរូទាក់ទងនឹងការគ្រប់គ្រងសំណល់។

ក្រោមគម្រោង BESD ដែលមានការគាំទ្រពីស្ថានទូតស៊ុយអែត យូអិនឌីភី និងគ.ជ.អ.ប បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍នៅទីតាំងកែច្នៃសំរាម ដូចជាការបង្កើតជីកំប៉ុស និងកែច្នៃប្លាស្ទិក នៅទីក្រុងបាត់ដំបង។

កម្មវិធីទស្សនកិច្ចសិក្សានេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តកែប ទទួលបាននូវចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់ បទប្បញ្ញត្តិ និងដំណោះស្រាយនានានៃការកែច្នៃសំណល់ទីក្រុង ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចវិលជុំ នៅព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here