អភិបាលខេត្តកំពង់ចាម ជំរុញអាជ្ញាធរ ឃុំ ស្រុក ឆ្លើយតបទៅនឹងសំណូមពរ ពលរដ្ឋឲ្យបានទាន់ពេល

0
7

ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម ជំរុញឲ្យអាជ្ញាធរឃុំ និងអាជ្ញាធរស្រុកកោះសូទិន ខិតខំបម្រើសេវាជូនប្រជាជន ទាំងសេវាសន្តិសុខ សេវារដ្ឋបាល សេវាសាធារណៈ ពោលគឺធ្វើយ៉ាងណា ឱ្យប្រជាជនទទួលបាន សេវាយ៉ាងត្រឹមត្រូវ ស្របច្បាប់ ឆ្លើយតបទៅនឹងសំណូមពរ បានទាន់ពេលវេលា ។

កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានថ្លែងជំរុញឱ្យអាជ្ញាធរឃុំ និងអាជ្ញាធរ ស្រុកកោះសូទិន ខិតខំបម្រើសេវាជូនប្រជាជន ទាំងសេវាសន្តិសុខ សេវារដ្ឋបាល សេវាសាធារណៈ ពោលគឺធ្វើយ៉ាងណា ឱ្យប្រជាជនទទួលបាន សេវាយ៉ាងត្រឹមត្រូវ ស្របច្បាប់ ឆ្លើយតបទៅនឹងសំណូមពរ បានទាន់ពេលវេលា ។

លោកអភិបាលខេត្តបន្តថា ក្នុងនាមជាអាជ្ញាធរ និងជាអ្នកបម្រើប្រជាពលរដ្ឋ ត្រូវធ្វើអំពើល្អ ត្រូវចេះស្រឡាញ់ប្រជាជនរបស់យើង នឹងត្រូវខិតខំដោះស្រាយនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានា របស់បងប្អូនប្រជាពលរដ្ឋ។ជាមួយគ្នានេះ ចំពោះបញ្ហាសន្តិសុខ ដូចជាករណីចោរលួច ចោរប្លន់ជាដើម សមត្ថកិច្ចយើងទាំងអស់ត្រូវខិតខំប្រឹងប្រែង ប្រើប្រាស់នូវមធ្យោបាយសរុប វិធានការសរុប ដើម្បីបំបែកសំណុំរឿង ឬក្រុមទាំងឡាយណា ដែលបង្កអសន្តិសុខ ក្នុងមូលដ្ឋានរបស់យើង សំដៅធ្វើយ៉ាងណា ផ្ដល់សេចក្តីសុខ ជូនប្រជាជនរបស់ យើង ។

ចំណែកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ក្រើនរំលឹកថាអាណាព្យាបាលត្រូវនាំកូនឱ្យចូលសាលារៀនបានគ្រប់ៗគ្នា ស្របពេលជាមួយនឹងរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំសាងសង់សាលារៀន មានច្រើនកម្រិត នៅតាមមូលដ្ឋានដើម្បី ឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សានុសិស្សកុំឱ្យពិបាកក្នុងការទៅសិក្សាឆ្ងាយពីផ្ទះ។ឯកឧត្ដមមានប្រសាសន៍បន្តទៀតថា ប្រការដែលឱ្យកូនៗបានសិក្សារៀនសូត្រ គឺធ្វើឱ្យក្មួយៗមានចំណេះដឹង ព្រោះថាមានតែចំណេះដឹងនោះហើយ ដែលរុញច្រានឱ្យឆ្លងផុតពីភាព ល្ងង់ខ្លៅ នឹងចេញផុតពីភាពក្រីក្របានផង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here