Gareth Bale និងភរិយានាង Emma បានបរិច្ចាគប្រាក់៥០ម៉ឺន ឬកន្លះលានផោនទៅកាន់មន្ទីរពេទ្យនៅទីក្រុង Cardiff ប្រទេសវែលដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ កូវីដ-១៩។
កីឡាករវ័យ៣០ឆ្នាំបាននិយាយក្នុងវីដេអូថា៖ “សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំចង់ថតវីដេអូនេះអរគុណដល់ក្រុមគ្រូពេទ្យសម្រាប់ការលះបង់ និងខិតខំគ្រប់យ៉ាងក្នុងពេលវេលាដ៏លំបាកនេះ។ មន្ទីរពេទ្យនៅវែលជាទីផ្ដល់កំណើតដល់ខ្ញុំ ហើយទីនោះបានជួយសង្គ្រោះមិត្តភក្ដិ ក្រុមគ្រួសារ និងប្រជាជនយើងទាំងមូល”៕